ទស្សនៈវិស័យ
គុណតម្លៃ
សហគមន៍កាន់តែជិតស្និទ្ធ
នៅទីនេះ យើងប្តេជ្ញាចិត្តក្នុងការបង្កើតសហគមន៍មួយដែលប្រកបដោយភាពស្និទ្ធស្នាល សាមគ្គីភាព ការយោគយល់ទុក្ខធុរៈគ្នា ការកសាងអនុស្សារីយ៍ និងសកម្មភាពជាប្រចាំថ្ងៃជាមួយគ្នា នៅក្នុងសួនធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រង។
ភាពច្នៃប្រឌិតកាន់តែសម្បូរបែប
មិនត្រឹមតែផ្ដល់សោភ័ណភាពដល់ចក្ខុអារម្មណ៍ រចនាបថនៃលំនៅឋានត្រូវបានសម្រិតសម្រាំងឡើងដោយការរួមបញ្ចូលគ្នានៃភាពច្នៃប្រឌិត ប្រណិតភាព ភាពស្ថិតស្ថេរ គង់វង្ស ជានិរន្ដរ៍។
គុណភាពកាន់តែឈានមុខ
នៅគ្រប់កាលៈទេសៈទាំងអស់ ការគណនាបច្ចេកទេស ការគោរពបទដ្ឋានសុវត្ថិភាព និងការប្រើប្រាស់សម្ភារៈដែលមានគុណភាពព្រមទាំងស្ដង់ដារជាទីទុកចិត្ត គឺជាគោលការណ៍ដែលក្រុមវិស្វកររបស់យើងប្រកាន់ខ្ជាប់ដោយយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ដើម្បីធានាសាងសង់នូវលំនៅឋានដ៏ល្អឯកជូនអតិថិជន។
សេវាអតិថិជនជាទីគាប់ចិត្ត
ចាប់ផ្ដើមពីការផ្ដល់ព័ត៌មានលើកដំបូង ឈានទៅកាន់ការសម្រេចចិត្ត រហូតដល់ការរស់នៅក្នុងសហគមន៍បៃតងរបស់យើង សេវាអតិថិជនត្រូវបានផ្ដល់ជូនចេញពីបេះដូងដោយក្រុមប្រឹក្សាផ្នែកលក់។ យើងត្រៀមខ្លួនផ្ដល់សេវាប្រឹក្សា ប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការជ្រើសរើសគេហដ្ឋានដ៏សមស្របតាមសេចក្ដីត្រូវការរបស់អតិថិជន។
សុវត្ថិភាពជាទីទុកចិត្ត
ការកសាងសហគមន៍ដ៏កក់ក្ដៅមួយ ដែលបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើបៗជូនអតិថិជនគឺជាគោលដៅរបស់យើង។ ស្ថានីយ៍ពន្លត់អគ្គិភ័យ និងប្រព័ន្ធគ្រប់គ្រងច្រកចេញចូល នឹងមានវត្តមានជាស្រេចនៅក្នុងបរិវេណបុរី ដូច្នេះអតិថិជនអាចមានទំនុកចិត្តក្នុងការរស់នៅ ដោយមិនចាំបាច់ព្រួយបារម្ភពីបញ្ហាអសន្ដិសុខឡើយ។
ភាពទូលាយសម្រាប់រាល់សេចក្ដីត្រូវការ
លំហពិតជាមានសារសំខាន់ដែលជម្រុញឲ្យមានផាសុកភាពក្នុងការរស់នៅ ហេតុនេះហើយ យើងធានារក្សាបាននូវលំហដ៏ធំទូលាយជូនអតិថិជន។ គម្លាតពីលំនៅឋានទៅកាន់ដងផ្លូវ និងគម្លាតរវាងលំនៅឋាននីមួយៗ ព្រមទាំងទំហំផ្លូវ ត្រូវបានសិក្សានិងសាងសង់យ៉ាងម៉ត់ចត់ ដើម្បីឲ្យលំនៅឋានក្លាយជាទីមនោរម្យ លើសពីជញ្ជាំងដែលហ៊ុំព័ទ្ធដោយរបង។
បរិក្ខារបច្ចេកវិទ្យាចុងក្រោយ
ការគិតគូរដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងភាពសុខដុមរមនារបស់អតិថិជននៅក្នុងសហគមន៍ មិនអាចកើតឡើងបានឡើយ ប្រសិនបើអវត្តមាននៃការផ្ដល់ជូននូវបរិក្ខារដ៏សំបូរបែប។ សួនបៃតងធម្មជាតិដែលមានទំហំធំ ក្លឹបហាត់ប្រាណ អាងហែលទឹក ទីធ្លាសម្រាប់សកម្មភាពជួបជុំផ្សេងៗ នឹងស្ថិតនៅក្បែរលំនៅឋានរបស់អតិថិជន រង់ចាំជួយកាត់បន្ថយភាពនឿយហត់ និងភាពតានតឹងរបស់អតិថិជនគ្រប់ពេលវេលា បន្ទាប់ពីការបំពេញកិច្ចការងារពេញមួយថ្ងៃ។
តម្រូវភាពងាយស្រួលសម្រាប់ក្រុមគ្រួសារ
ក្រៅពីការទទួលបានផាសុខភាពនៅក្នុងបរិវេណបុរី ស្នាមញញឹម និងភាពស្រស់បំព្រងនៅក្នុងក្រុមគ្រួសាររឹតតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដូច្នេះ ដើម្បីចូលរួមចំណែកផ្ដល់ជូនសុភមង្គលនេះដល់អតិថិជន យើងយកចិត្តទុកដាក់ដល់ការបង្កើតលំនៅឋានដែលផ្ដល់សុខមាលភាព និងភាពងាយស្រួល រួមមាន ខ្យល់អាកាសបរិសុទ្ធ ពន្លឺចេញចូលគ្រប់គ្រាន់ បន្ទប់ជាន់ផ្ទាល់ដី ផ្ទះបាយ កម្ពស់កាំជណ្ដើរ កម្ពស់ពិដាន និងចំណុចតូចៗជាច្រើនទៀតដែលបម្រើដល់សមាជិកគ្រួសារនីមួយៗ។
ឧទ្យានធម្មជាតិ
ស្ថិតនៅចំកណ្តាលនៃគម្រោង ហ្គោលដេន ផាក ដឹណេតឆឺរ៉ល របស់យើង គឺជាឧទ្យានធម្មជាតិដ៏ធំទូលាយទំហំ 4.5 ហិកតា ដែលផ្តល់នូវទីធ្លាធំទូលាយសម្រាប់ផ្លូវដើរ រុក្ខជាតិបៃតង និងបរិក្ខារសម្រាប់កម្សាន្តដូចជា សួនកុមារ ទីលានកីឡា និងកន្លែងពិកនិក។ ឧទ្យានធម្មជាតិដ៏ធំនេះនឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សហគមន៍របស់យើង ដោយផ្តល់នូវកន្លែងស្ងប់ស្ងាត់ និងសម្រាកលំហែសម្រាប់មនុស្សគ្រប់គ្នាដើម្បីរីករាយនឹងមជ្ឈដ្ឋានខាងក្រៅផ្ទះ។