ពណ៌នា
ហូមអហ្វីស ជាប្រភេទផ្ទះអាជីវកម្មស្ថិតនៅលើវិថី The Natural Boulevard ដែលជា ផ្លូវមេ និងមានទំហំធំរហូតដល់ 30m នៅក្នុងគម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក។ ស្ថិតក្នុងតំបន់ពាណិជ្ជកម្មរបស់គម្រោង ដោយរចនាយ៉ាងសម្រិតសម្រាំងឥតខ្ចោះ សម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម ក្នុងនោះលោកអ្នកអាចបើកជា ហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ការិយាល័យ សាលារៀន ធនាគារ គ្លីនិកផ្សេងៗ។ ហូមអហ្វីស មានទំហំផ្ទះ 4.5m x 18m ទំហំដី 4.50m x 26m មានកម្ពស់រហូតដល់ 3 ជាន់កន្លះ និងមានបន្ទប់នៅជាន់ឡៅតឿ ដែលអាចអោយលោកអ្នកប្រើជាបន្ទប់ការិយាល័យផ្ទាល់ខ្លួន ឬតាមសេចក្ដីត្រូវការរបស់លោកអ្នកដើម្បីឲ្យការប្រកបអាជីវកម្មកាន់តែមានដំណើរការរលូន។
ហូមអហ្វីស ក៏បានផ្ដល់ជូនផងដែរនូវទីធ្លាTerrace នៅជាន់ទី 3 ខាងក្រោយសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់លោកអ្នកផ្សេងៗ។ ស្ថិតនៅលើផ្លូវ 30m មានចិញ្ជើមផ្លូវធំទូលាយរហូតដល់ 6m ហើយខាងក្រោយផ្ទះនៅសល់ 2m ដែលលោកអ្នកអាចច្នៃជាទីធ្លាប្រើប្រាស់ទៅតាមចំណង់ចំណូលចិត្តដោយងាយស្រួលទាំងក្នុងការរស់នៅ និង ការប្រកបអាជីវកម្ម។