ពណ៌នា
វីឡាព្រីន នៅគម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក គឺជាប្រភេទវីឡាទោល លំដាប់ខ្ពស់សក្ដិសមសម្រាប់គ្រួសារធំមានទីតាំងលើ វិថី Natural Avenue ក្បែរនឹង សួនធម្មជាតិដែលមានទំហំរហូតដល់ 4.5 ហិចតា។ វីឡា ព្រីន មានទំហំផ្ទះ 9m x 12.5m និងទំហំដី 14m x 23m ត្រូវបានរចនាឡើងដែលមានកម្ពស់ 3ជាន់ ដ៏ស្កឹមស្កៃមានពណ៌ ស្រាលស្រទន់ និងម៉ូដថ្លៃថ្នូរ ស៊ីវិល័យ ស្ថិតស្ថេរមិនជិនណាយ។
នៅខាងមុខផ្ទះនៅសល់ដី 8.5m ខាងក្រោយផ្ទះនៅសល់ 2m និង ចំហៀងផ្ទះសល់ 2.5m ដែលអតិថិជនអាចច្នៃជាសួនច្បារ សួនបន្លែ ឬរុក្ខជាតិហូបផ្លែ ផ្សេងៗទៅតាមចំណង់ចំណូលចិត្ត ហើយអាចជាទីធ្លាអង្គុយលេងថែមទៀតផង។
វីឡាព្រីន អាចចតរថយន្ដបានចំនួន 2 គ្រឿង នៅក្រោមវ៉េរ៉ង់ដាដ៏ត្រជាក់ប្រកបដោយសុវត្ថិភាព ដោយមិនមានការព្រួយបារម្ភទៅលើបញ្ហាអសន្ដិសុខឡើយ។