ពណ៌នា
វីឡា ឃ្វីន នៅគម្រោង ដឹណេតឆឺរ៉ល របស់បុរី ហ្គោលដេន ផាក ជាប្រភេទវីឡាទោល លំដាប់ខ្ពស់សក្ដិសមសម្រាប់គ្រួសារធំស្ថិតនៅទីតាំងដ៏ប្រណិតភាគច្រើនមាន ទីតាំង នៅលើវិថី Natural Avenue 01 ទល់់មុខនឹងសួនធម្មជាតិដែលមានទំហំរហូតដល់ 4.5 ហិកតា។ វីឡា ឃ្វីន មានទំហំផ្ទះ 14m x 12m ទំហំដី 18m x 25m ត្រូវបានរចនាឡើងដែលមានកម្ពស់ 3ជាន់ ដ៏ស្កឹមស្កៃមានពណ៌ស្រាលស្រទន់ និងម៉ូដថ្លៃថ្នូរ ស៊ីវិល័យ ស្ថិតស្ថេរមិនជិនណាយ។
នៅខាងមុខផ្ទះនៅសល់ ដី 11m ខាងក្រោយផ្ទះនៅសល់ 2m និង ចំហៀងផ្ទះសល់ 2.2m ដែលអតិថិជនអាចច្នៃជាសួនច្បារ សួនបន្លែ ឬ រុក្ខជាតិហូបផ្លែ ផ្សេងៗទៅតាមចំណង់ចំណូលចិត្ត ហើយអាចជាទីធ្លាអង្គុយលេងថែមទៀតផង។
វីឡាឃ្វីន អាចចតរថយន្ដបានចំនួន 4 គ្រឿង នៅក្រោមវ៉េរ៉ង់ដាដ៏ត្រជាក់ ប្រកបដោយសុវត្ថិភាព ដោយមិនមានការព្រួយបារម្ភទៅលើបញ្ហាអសន្ដិសុខឡើយ។